Food from the Forest: ដើមអន្សែ (តើមរជ្យូម)

P1030467ផ្នែកខ្ចីនៃដើមអន្សែ ត្រូវ​បានយកមកចម្អិនធ្វើជាសម្លរមួយចំនួន ដូចជា សម្លរកកូរ​សម្លរម្សៅ និង​សម្លរព្រោង។ ក្រៅពីយកមកធ្វើជា ម្ហូប ព្រុយរបស់ដើមអន្សែ ក៏អាច យក​មកធ្វើជាឩបករណ៍​បង្កាត់ ភ្លើង​ផងដែរ។ ដើម អន្សែអាចស្វែងរកបាននៅ​តាម​តំបន់ដងអូរ តូចៗដែល​មាន​ដីភក់ ដោយប្រើកាំបិតផ្គាក់​ ពូថៅ ចបកាប់ ឫចប ជីកជាដើម  ដើម្បីយកទៅ កាប់ដើមអន្សែ​ហើយ​វាអាច​ប្រមូល​ផលបាននៅគ្រប់រដូវ។ ខាងក្រោម​នេះ​គឺជាការបង្ហាញពី អត្ថប្រយោជន៍​របស់ដើម​អន្សែ​ក្នុង​​ការយក​មកច្នៃធ្វើជាម្ហូបអាហារ និងរបៀបនៃ​ការស្លរ។

P1030466សម្លរព្រោង

       គ្រឿងផ្សំ ផ្លែត្រប់ ម្ទេស ដើមអន្សែផ្នែកខ្ចីៗ ប្រហុក អំបិល ប៊ីចេង។

–        សម្ភារៈ៖ បំពង់ឫស្សី ឈើ ឫដើមផ្តៅដើម្បីកូរ។

វិធីធ្វើ៖ ដំបូងយកដើមអន្សែមកបកសំបកចេញ ហើយ​​ចិត​យកផ្នែកខ្ចីមកត្រាំទឹកដើម្បី​អោយអស់​ជ័រ។ ផ្លែត្រប់​យកមកចិតជាចំណិតៗ ផ្លែម្ទេសដាក់ទាំង​មូល។ បន្ទាប់​មកយក បំពង់ឫស្សីមកដាក់ផ្លែ​ម្ទេស ត្រប់ ដើមអន្សែ និង​ដាក់ទឹកចូល រួចហើយទើបយក​បំពង់ឫស្សី​នោះទៅ​ដាក់​អាំងក្បែរភ្លើងរហូតដល់វាពុះ​ឆ្អិនបន្លែ ទើបបង់​អំបិល ប៊ីចេង និងប្រហុកចូល។ បន្ទាប់មក យកឈើ ឫដើមផ្តៅ​​មកបុកបន្លែក្នុងបំពង់​ឫស្សីទាំងនោះឲ្យម៉ដ្ឋ​ ហើយចាំឆ្អិន​បន្តិច​ទើបភ្លក់ និងលើកចុះជាការស្រេច។

ចំណាំ៖ ជាទូទៅដើមផ្ដៅ ត្រូវបានគេយកមកធ្វើជាអង្រែបុកក្នុងបំពង់ឫស្សី ព្រោះវាអាចរក្សា ទុកបាន​យូរ​សំរាប់យកទៅប្រើ​ប្រាស់នូវថ្ងៃក្រោយទៀត ។

ទិន្នន័យដើម៖ ឈ្មោះ អែល បៀន ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិពូរឡា ឃុំសែន មនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s