Food from the Forest: ដើមកប៉ាល់ហោះ (តើមកប៉ាល់ហោះ)

IMG_0766ដើម​ និងស្លឹកកប៉ាល់ហោះគឺជា​ផ្នែកដែលត្រូវបានយកមកឆ្នៃធ្វើជាម្ហូប​អាហារ ហើយដើមនេះ​អាចស្វែងរកបាន​នៅគ្រប់ទីកន្លែង​ មិនថាជិត ឫឆ្ងាយពីផ្ទះ​នោះទេ។ វាអាចប្រមូលផល​បាន​​នូវ​​​គ្រប់​​រដូវកាល ដោយដៃ ឫប្រើកូន កាំបិត ដើម្បី​កាត់វា។​ ខាងក្រោមនេះគឺជាការបង្ហាញ​ពីអត្ថប្រយោជន៍​របស់​ដើម និង ស្លឹក ​កប៉ាល់ហោះ ក្នុងការយកមកច្នៃធ្វើ​ជា​ម្ហូបអាហារ និងរបៀបនៃការច្នៃ។

១. ស្លឹកកប៉ាល់ហោះបុក

គ្រឿងផ្សំ៖ ប្រហុក គល់ស្លឹកគ្រៃ ខ្ទៀម ម្ទេស អំបិល ប៊ីចេង ស្លឹកកប៉ាល់ហោះ។

របៀបធ្វើ៖ ជាដំបូងយើងយកស្លឹក​កប៉ាល់ហោះដែល​យើងបេះបានទៅ​លាង​ទឹកឲ្យស្អាត ហើយ​​រៀប​ដាក់ចាន បន្ទាប់មកទើបយក​ទៅ បុកជាមួយ​ប្រហុក គល់ស្លឹកគ្រៃ ម្ទេស ខ្ទៀម អំបិល និង ប៊ីចេង ហើយភ្លក់រសជាតិទៅ​តាម​ចំណង់ចំណូលជាការស្រេច។

២. ជ្រក់ស្លឹកកប៉ាល់ហោះ

គ្រឿងផ្សំ៖ អំបិល ប៊ីចេង ស្ករ ស្លឹកកប៉ាល់ហោះ។

របៀបធ្វើ៖ ជាដំបូងគេយកស្លឹកកប៉ាល់ហោះទៅលាងឲ្យស្អាត ហើយយកវាមករៀប ដាក់ ចូលទៅក្នុង​ក្រឡ។ បន្ទាប់មកយើងកូរ​ទឹកស្ករ អំបិល​ ប៊ីចេង ហើយទុកវាឲ្យត្រជាក់ រួចចាក់ ចូល ទៅក្នុងក្រឡ និងបិទវាឲ្យជិតជា​ការ​ស្រេច។ រក្សាទុកតែទុករយៈពេលពី ២-៣ថ្ងៃ នោះវានឹងជូរ ដូច ស្ពៃដទៃទៀត ហើយ​យើងអាចបរិភោគ​បាន។

ទិន្នន័យដើម៖ ឈ្មោះ ក្រាង ថាញ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s