Food from the Forest: ដើមកាធាង (តើមញ៉ូន)

DSCN1431ដើមខ្ចីៗរបស់ដើមកាធាង គឺជា​ផ្នែក​ដែលត្រូវបានយកមកច្នៃធ្វើជា​សម្លរមួយចំនួន ដូចជា​ សម្លរម្ជូរ និង​សម្លរ​ប្រហើរជាដើម។ វាអាចស្វែង​រក​​បាន​នៅក្នុងព្រៃ ឫចំការជិតៗផ្ទះ និងអាចប្រមូលផលបាននៅក្នុងរដូវ​វស្សា។ យើងអាចយកដៃដើម្បីបេះ​វា​យក​មកធ្វើម្ហូប។ ដើមកាធាងនា​ពេល​​បច្ចុប្បន្ន​គឺឋិតក្នុងស្ថាន​ភាព​សម្បូរ​ ងាយស្រួលនឹងស្វែងរក។ ខាង​ក្រោម​​​​នេះ គឺជាការបង្ហាញពីអត្ថ​ប្រយោជន៍​​​​​​របស់​ដើម​កាធាង ក្នុងការ យកមកច្នៃធ្វើជាសម្លរម្ជូរ។

សម្លរម្ជូរ

គ្រឿងផ្សំ៖ ត្រី ​(ត្រីអណ្តែង ឫ​ត្រីរ៉ស់) ប្រហុក ស្លឹក/ផ្លែអំពិល ដើមកាធាង អំបិល ប៊ីចេង ស្ករ។

របៀបធ្វើ៖ យកដើម​កាធាង​មកសកសម្បកចេញដើម្បី​យក​​​​​ដើមខ្ចីៗរួចយកវាមក​ហាន់​​​ជាកង់ ខ្លីៗ។ បន្ទាប់​មកដាក់ដាំ​ទឹកក្នុងឆ្នាំង ហើយ​​​នៅពេលទឹកពុះបង់ប្រហុក​ និងដើម​កាធាង​ចូល បន្ទាប់មកទៀតបង់ស្លឹកអំពិលឫផ្លែ​អំពិល​ចូល រួចទើបដាក់ត្រីអំបិល​ប៊ីចេងស្ករនិងភ្លក់ទៅតាម រសជាតិចំណង់ចំណូល​ចិត្ត។ ពេលឆ្អិនលើក​ចុះពីលើភ្លើងជាការស្រេច។

ទិន្នន័យដើម៖ ឈ្មោះ ជ្រាញ ភាព ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិដេអេចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s