Food from the Forest: ផ្សិតតាំងអាយ

IMG_0527ផ្សិតតាំងអាយអាចប្រមូលផលបាននៅក្នុងរដូវវស្សាហើយវាតែងតែ​ដុះ​​នៅ​តាមដើមឈើ​ងាប់ៗ ជាពិសេស​ដើម​ជ្រៃ។ យើងអាចបេះវាបាន​ដោយ​​ប្រើ​កូនកាំបិតកូស ឫឩបករណ៍ដទៃ​​ទៀត​ដែលអាចកូសវា​ពី​ដើម​ឈើបាន។ ផ្សិត​នេះអាចយកមកធ្វើជាម្ហូបមួយ​ចំនួន​ដូច​ជាឆា សម្លរល្វែ សម្លរម្សៅ សម្លរបុក សម្លរកកូរ និងសម្លរព្រោង។ ខាងក្រោម​នេះ​គឺជាការបង្ហាញពី​អត្ថប្រយោជន៍​របស់ផ្សិតតាំងអាយ ក្នុងការយកមកឆ្នៃ​ធ្វើសម្លរព្រោង និងរបៀបនៃការស្លរ។

សម្លរព្រោង

–  គ្រឿងផ្សំ៖ អំបិល ប៊ីចេង ជី​ ស្បែកគោ ឫក្របី ចុងផ្តៅ ផ្លែត្រប់ បន្លែស្លឹក ផ្សិតតាំង​អាយ​ប្រហុក។

–  សម្ភារៈ៖ បំពង់ឬស្សី១បំពង់ និង​ឈើប៉ុនមេជើងសម្រាប់កូរ។

–  របៀបធ្វើ៖ ជាដំបូងហាន់ផ្សិត ឬ​គ្រាន់​តែហែកជាចំរៀក រួចលាង​សម្អាត បន្ទាប់មកដាក់ផ្សិត ចុងផ្តៅ ផ្លែត្រប់ បន្លែស្លឹក និងស្បែក ចូលក្នុង​បំពង់ រួចចាក់ទឹកឲ្យល្មម ទើបយក​ទៅ​​អាំងជិត​ភ្លើងដែលយើងបង្កាត់ទុក។ ពេលវាពុះហើយឆ្អិន យើងយកឈើប៉ុនមេជើងទៅបុកបន្លែ និងស្បែក​នៅក្នុងបំពង់ឬស្សីនោះឲ្យ​ម៉ដ្ឋ ទើប​បង់ប្រហុក អំបិល ប៊ីចេង ជីចូល និងភ្លក់រសជាតិជាការស្រេច។​

 ទិន្នន័យដើម៖ ឈ្មោះ ញ៉ាន សាវែន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s