Food from the Forest: ទំពាំងជូរ

sour shootគ្រឿងផ្សំៈ ទំពាំង អំបិល។

ប្រភេទទំពាំង៖ ត្រូវជ្រើសរើសយកទំពាំងដែលមានកម្ពស់ពី​ដី​ចាប់ពីមួយម៉ែត្រកន្លះទៅពីរម៉ែត ទើបមានគុណភាពល្អ អាច​រក្សា​ទុកបានយូរ មិនងាយខូចពេលបរិភោគមានរស់ជាតិ​​   ឆ្ងាញ់​។

មូលហេតុដែលគេមិនយកទំពាំងខ្ចីមកធ្វើ ព្រោះវាមិនអាចរក្សាទុកបានយូរ ឆាប់ខូច មិន​សូវ​មានរស់ជាតិឆ្ងាញ់ដូចទំពាំងចាស់ៗដែលដុះពីដីខ្ពស់ៗ។

សម្ភារៈ៖   ពាង/ក្រឡ កាំបិត ជ្រុញ ធុង។

របៀបធ្វើ៖

​​​បន្ទាប់ពីប្រមូលទំពាំងបានហើយ គឺគេបកសំបកនិងចិតទំពាំងចាស់ៗចេញ ហើយលាង​ទឹក​​ឲ្យបានស្អាតរួចចិតជាចំណិតតូចៗល្មម រួចហើយត្រាំទឹកត្រជាក់មួយយប់ឬពីរយប់ ដើម្បីឲ្យវាចេញជាតិល្វីងអស់ រួចទើបគេស្រង់ទំពាំងចេញពីទឹក ​ ហើយប្រឡាក់អំបិល​ឲ្យ​សព្វ​​និងឲ្យវាប្រៃបន្តិច រួចដាក់ចូលក្នុង ក្រឡ ពាង ឬកានក៏បានដែរហើយ​គ្របវាឲ្យ​បាន​ជិតកុំឲ្យចូលខ្យល់។ ការប្រើក្រឡ ពាង ឬកានគឺមានគុណភាពអាចរក្សាទំពាំង​ទុកបានយូរ​ដូចគ្នា។

ការផលិតទំពាំងជូរត្រូវប្រើរយៈពេល ២ទៅ៣ថ្ងៃ ដោយប្រើពេល១ថ្ងៃសម្រាប់ការប្រមូល​ទំពាំង​និងចិតសម្អាត និង១ឬ២យប់សម្រាប់ការត្រាំទឹក។ ទំពាំងជូរអាចត្រូវបានយក​មក​បរិភោគបន្ទាប់ពីរក្សាទុករយៈពេល​ពី១-២ខែ។

សូមចុច Link នេះ ដើម្បីមើល Poster: http://issuu.com/_mrdc_/docs/meat_paste

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s