Food from the Forest: ទំពាំងផ្អក

meat pastគ្រឿងផ្សំ៖ អំបិល ទំពាំង ឆ្អឹង/សាច់ គោ ក្របី ឬសត្វ​ដទៃៗ​ទៀត លើក​លែងតែជ្រូក​ប៉ុណ្ណោះ។

ប្រភេទទំពាំង៖ មិនរើសទំពាំងចាស់​ ឬទំពាំងខ្ចីនោះទេ ប៉ុន្តែ​ភាគច្រើន ទំពាំងខ្ចីត្រូវបានយកមកធ្វើច្រើនជាង​​ ព្រោះវាមាន រស់​ជាតិឆ្ងាញ់ជាង​ទំពាំងចាស់។ សម្រាប់គុណភាពវិញ គឺមាន គុណ ភាពល្អដូចគ្នា។

ការប្រើសាច់៖ ឆ្អឹង/សាច់គោ ក្របី ឬសាច់អ្វីផ្សេងដែលមិន​មែន​ជា​សាច់​ជ្រូក ព្រោះសាច់ជ្រូកមានខ្លាញ់ច្រើន មិនអាច​រក្សា ទុកបានយូរ

ឆាប់ខូច ហើយពេលយកមកបរិភោគមាន រស់ជាតិ មិនឆ្ងាញ់ ដូចជាខារ​ជាដើម។

សម្ភារៈ៖ ពាង/ក្រឡ កំបិត ជ្រុញ ធុង។

របៀបធ្វើ៖

ពេលប្រមូលទំពាំងបានហើយអ្នកត្រូវសម្បក និង ចិត ផ្នែក​​​​​​​​​​​ចាស់ៗ​ចេញ លាងសម្អាតឲ្យស្អាត រួចចិត​ទំពាំង​​ឲ្យ​​​​​​ស្តើងៗ និងដាក់វា​ត្រាំ​ទឹកត្រជាក់ទុករយៈ​ពេល​មួយ​​​យប់។ បន្ទាប់​មក​​ស្រង់ទំពាំងចេញ និង​ពូត​ទំពាំង​​​​​ទាំង​នោះ​​ទុកមួយកន្លែងសិន។ បន្ទាប់​មក យក​​ឆ្អឹង​​ដែល​ជាប់​សាច​ទៅលាង​សម្អាត​ឲ្យ​ស្អាត  ហើយ​កាប់ឆ្អឹង​នោះជា​បំណែក​​​តូចៗ​ល្មម រួច​​​​យក​ទំពាំងចាក់​​ចូល​ជាមួយ​​ឆ្អឹងនិង អំបិល ប្រឡាក់លាយចូល​គ្នាឲ្យសព្វ និង​ឲ្យ​​វាមាន​រស​ជាតិ​រាងប្រៃបន្តិច រួចច្រក​​ចូល ក្នុង​​ក្រឡ ពាង ឬកាន ហើយគ្របវាឲ្យជិតជាការ​ស្រេច។ កាលណា​បើយើង​​ប្រឡាក់សាប វាអាចខូចរលូយ ស្អុយយក​មកហូប​មិនកើត។ ក្នុងការ​ដាក់​ប្រើក្រឡ ពាង ឬកាន គឺមានគុណភាពអាចរក្សាទុក បានយូរ​ដូចគ្នា។

ដើម្បីផលិតទំពាំងផ្អកត្រូវបើរយៈពេល ២ថ្ងៃ។ ១ថ្ងៃ ប្រមូលទំពាំង និង​ចិត​សម្អាត និង១យប់ត្រាំទឹក។ ទំពាំង​ផ្អកអាច​ត្រូវ​បានយកមក​បរិភោគ​ក្នុងរយៈពេលពី១-២សប្ដាហ៍​បន្ទាប់​​​​​​​​​ច្រក​ចូលក្រឡ ពាង ឬកាន។

សូមចុច Link នេះ ដើម្បីមើល Poster: http://issuu.com/_mrdc_/docs/meat_paste

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s