Food from the forest: ស្លឹកកន្តូញ (ណ្ហារ៉ាតូញ)

DSC_0626ស្លឹកកន្តូញ(ណ្ហារ៉ាតូញ)

ស្លឹកកន្តូញមាន២ប្រភេទ គឺកន្តូញក្រហម និង​​កន្តូញ​ខៀវ​ ហើយវាអាចស្វែងរកបាននៅ តាមតំបន់ដងអូរដែល​មានភក់ច្រប់។ ដើមខ្ចី និងស្លឹកនៃដើមកន្តូញ គឺជាផ្នែក​ដែល​​​​​​​ត្រូវបានគេយកមកច្នៃធ្វើជាម្ហូប អាហារមួយ​ចំនួន​ដូចជា​ឆា សម្លរល្វែ និងសម្លរប្រហើរជាដើម។ យើង​អាច​ប្រើដៃបេះ ឫយក​កាំបិតទៅកាត់ដើមកន្តូញយកមក​ធ្វើ​ម្ហូប។ ខាង ក្រោមនេះគឺជាការបង្ហាញពីអត្ថប្រយោជន៍​របស់​ស្លឹក និងដើមកន្តូញ ក្នុងការយកមកច្នៃធ្វើជាម្ហូប​អាហារ និង​របៀបនៃការឆាស្លឹកកន្តូញ។

ឆាស្លឹកកន្តូញ

គ្រឿងផ្សំ៖ ខ្លាញ់ អំបិល ប៊ីចេង ស្ករ ខ្ទឹមស ដើមខ្ទឹម ស្លឹកខ្ទឹម ជី ប្រេងឆា សាច់(បើមាន) ស្លឹកកន្តូញ។

-​​របៀបធ្វើ៖ ជាដំបូងគេបេះស្លឹកកន្តូញដាក់ក្នុងកញ្ច្រែង រួចលាងឲ្យ ស្អាតដាក់ក្នុងកញ្ច្រែងវិញដើម្បីឲ្យស្រស់ទឹក។ រួចបំពងខ្ទឹមសជាមួយ ខ្លាញ់ឲ្យឈ្ងុយ ទើ​បដាក់សាច់ បន្ទាប់មក​ដាក់អំបិល ប៊ីចេង ស្ករ រួចឆា ត្រឡប់ចុះឡើងៗ ទើបគ្របទុក។ ពេលសាច់ឆ្អិនទើបដាក់​ស្លឹកកន្តូញ ចូល ហើយឆាត្រឡប់ចុះឡើងៗមួយស្របក់ គ្របប្រហែល​១នាទី រួច បង់ស្លឹកខ្ទឹម​ ដើមខ្ទឹម និងជីចូល ទើបដួសដាក់​ចានដើម្បីបរិភោគ ជា ការស្រេច។

ទិន្នន័យដើម៖ ឈ្មោះ យត បើល ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅ ភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s