Food from the forest: ដើមដូងព្រៃ

IMG_0768ដើមដូងព្រៃ (តើមចក់)

ផ្នែកខ្ចីៗនៃដើមដូងព្រៃ (កមដូង) ជាផ្នែក​ដែលត្រូវ​បានយកមក​ចម្អិនធ្វើជាសម្លរម្សៅ និង​សម្លរ​កកូរ។ ក៏ប៉ុន្តេយើង​ក៏អាចយកវាមក​​បរិភោគ​ភ្លាមៗ ឫរក្សា​ទុក១-២ថ្ងៃ​ផងដែរ។ ម្យ៉ាងវិញទៀត​ស្លឹក​​​ និងធាង​របស់​វា គឺអាច​យកមកធ្វើជាឩបករណ៍​តុបតែង​លម្អ​រ​​រោងការផង​ដែរ។ វាអាចប្រមួលផល​បាន នូវគ្រប់រដូវដោយ​ប្រើ​​​ពូថៅ ឫកាំបិតផ្គាក់យក​ទៅ​កាប់វា ហើយ​វា​​​​​​​អាច​ស្វែងរកបាននៅម្តុំ​អូរគុយ ឫ​អូ​រត្រាទែក វាស្ថិតនៅ​ឆ្ងាយពីផ្ទះ។ ខាងក្រោមនេះគឺជាការ​​បង្ហាញពីអត្ថប្រយោជន៍​របស់កម​ដូងព្រៃ ក្នុងការយកមកច្នៃធ្វើជាម្ហូប​អាហារ និងរបៀបនៃការស្លរ។

១. សម្លរម្សៅ

គ្រឿងផ្សំ៖ ម្សៅអង្ករលីងបុក ម្ទេសត្រួយល្ពៅ ផ្លែល្ពៅ ផ្លែឃ្លោក ​សាច់/ត្រី ស្លឹករ៉ាញ៉ាវ អំបិល ប៊ីចេង​ ស្ករ​ ផ្នែកខ្ចីនៃ​ដើមដូងព្រៃ(កមដូង) ចិតអោយស្តើងៗ។

របៀបធ្វើ៖ បុកអង្ករលីងឲ្យម៉ដ្ឋជាមួយស្លឹករ៉ាញ៉ាវ។ ដាក់ដាំ​ទឹកក្នុង​ឆ្នាំងឲ្យពុះ រួចដាក់បន្លែដូចបានរៀបរាប់​ខាង​លើចូល ទើបដាក់ម្សៅបុក សាច់/ត្រី កមដូង អំបិល​ ប៊ីចេង ស្ករជាក្រោយ ហើយភ្លក់ និងលើក​ចុះ​ជាស្រេច។

២.  សម្លរកកូរ

គ្រឿងផ្សំ៖ កមដូង សាច់ ម្ទេស ខ្ទៀមល្មៀតរំដេងប្រហុក ស្លឹកគ្រៃ ​អង្ករ​​លីង និងបន្លែស្រស់ជាច្រើនមុខទៀត។

របៀបធ្វើ៖មុនដំបូង លីងអង្ករជាមួយស្លឹកគ្រៃ មេ្ទស​​ ល្មៀត រំដេង ម្ទេស ឲ្យឡើងពណ៌ក្រហម​ រួចហើយយកមកបុក​ចូល​គ្នាឲ្យម៉ដ្ឋ។ រួច​ហាន់​​សាច់បើមានដូចជា (មាន់ អណ្តើក ជ្រូក ឫសាច់ក្រៀម)។ បន្ទាប់​​​​​​មកដាក់ដាំទឹកក្នុងឆ្នាំងឲ្យពុះ រួចបង់​បន្លែផ្លែចូលទុកឲ្យពុះឆ្អិន ទើប​បង់​សាច់ចូល រួចដាក់គ្រឿង​ចូលតាមក្រោយ ​ដូចជាអង្ករលីង​​បុកជា​​​​​មួយ​គ្រឿង អំបិល ប៊ីចេង ប្រហុករួចគ្របទុកឲ្យឆ្អិន និងភ្លក់​ឲ្យល្មម ទើបដាក់​បន្លែ​ខៀវក្នុងស្រុក ឫបន្លែព្រៃមានដូចជាខ្ទៀម សឹ្លក​ប៉ាល ផ្កាល្ហុង​ចូល រួចទុកឲ្យឆ្អិន និងលើកចុះជាការស្រេច។​

ទិន្នន័យដើម៖ ឈ្មោះ ញឹក ផ្យូស ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅ​​ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

Advertisements
This entry was posted in Exhibitions. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s